គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 139:17-24 Khmer Standard Version (KHSV)

17. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ជ្រះ​ណាស់ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង

18. ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀតហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដីក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះ‌អង្គ​ដដែល។

19. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាលហើយ​បណ្តេញ​ពួក​ឃាតក​ចេញឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ។

20. បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះ‌អង្គទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោតហើយ​គេ​និយាយ​ពី​ព្រះ‌អង្គ​ដោយ​ឥត​បាន​ការ។

21. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គទូលបង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំងនឹង​ព្រះ‌អង្គ។

22. ទូលបង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុតទូលបង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវរបស់​ទូលបង្គំ​ផ្ទាល់។

23. ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ទូលបង្គំសូម​ល្បង‌ល​មើល​ទូលបង្គំដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត!

24. សូម​ទត​មើល​ទូលបង្គំ​ផងប្រសិន​បើ​ឃើញ​ទូលបង្គំ​ដើរ​ខុស​ផ្លូវនោះ​សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ាដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ផង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 139