គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 138:1-8 Khmer Standard Version (KHSV)

1. ទូលបង្គំ​សូម​លើក​តម្កើងព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តទូលបង្គំ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គនៅ​ចំពោះ​មុខ​ពពួក​ទេវតា។

2. ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រហើយ​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យាលើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។

3. នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំមាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។

4. ឱ​ព្រះ‌អម្ចាស់អើយ សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គនៅ​ពេល​គេ​ឮ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

5. សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើ: ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​សិរី‌រុងរឿងឧត្ដុង្គ‌ឧត្ដម​បំផុត!

6. ទោះ​បី​ព្រះ‌អម្ចាស់​ខ្ពង់‌ខ្ពស់​បំផុត​ក្ដីក៏​ព្រះ‌អង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជា‌និច្ចរីឯ​មនុស្ស​ព្រហើន​វិញ ព្រះ‌អង្គ​ស្គាល់​គេ​ពី​ចម្ងាយ។

7. នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្នព្រះ‌អង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំព្រះ‌អង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅហើយ​សង្គ្រោះ​ទូលបង្គំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

8. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យាព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យមេត្តា​ករុណា​ជា‌និច្ច។សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះ‌អង្គបាន​បង្កើត​មក​នោះ​ឡើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 138