1. យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូនហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
2. យើងព្យួរពិណរបស់យើងនឹងដើមឈើនៅជិតមាត់ទន្លេ។
3. ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយសឹកបានសុំឲ្យយើងច្រៀងពួកអ្នកធ្វើទោសយើង បានសុំឲ្យយើងច្រៀងបទសប្បាយ គេពោលថា:«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូនឲ្យយើងស្ដាប់ផង!»។
4. តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
5. ឱក្រុងយេរូសាឡឹមអើយបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!
6. ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះសូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!