គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 137:1-5 Khmer Standard Version (KHSV)

1. យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ី‌ឡូនហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។

2. យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើនៅ​ជិត​មាត់​ទន្លេ។

3. ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក​បាន​សុំ​ឲ្យ​យើង​ច្រៀងពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា:«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឲ្យ​យើង​ស្ដាប់​ផង!»។

4. តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?

5. ឱ​ក្រុង​យេរូ‌សាឡឹម​អើយបើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 137