គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 136:13-24 Khmer Standard Version (KHSV)

13. ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

14. ព្រះ‌អង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដើរ​កាត់​បាត​សមុទ្រ​នោះដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

15. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោននិង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់ក្នុង​សមុទ្រ​កក់​នោះដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

16. ព្រះ‌អង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនៅ​វាល​រហោ‌ស្ថានដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

17. ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាចដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

18. ព្រះ‌អង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

19. គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរីដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

20. ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសានដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

21. ហើយ​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេមក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទុក​ជា​មត៌កដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

22. គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែលជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

23. នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនាព្រះ‌អង្គ​តែងតែ​នឹក​ដល់​យើងដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

24. ព្រះ‌អង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃរបស់​បច្ចា‌មិត្តដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 136