គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 135:5-17 Khmer Standard Version (KHSV)

5. ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដមព្រះ‌អម្ចាស់​របស់​យើងទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

6. បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វីព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះនៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រនិង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។

7. ព្រះ‌អង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ឲ្យ​បក់​បោក​មក​ដែរ។

8. ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយនៅ​ស្រុក​អេស៊ីបគឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។

9. ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីបដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោននិង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។

10. ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើនព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ

11. គឺ​ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរីព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាននិង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន

12. ហើយ​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គទុក​ជា​មត៌ក។

13. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គនៅ​គង់‌វង្ស​រហូត​ត​ទៅឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ

14. ដ្បិត​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​អាណិត​អាសូរ​អ្នក​បម្រើរបស់​ព្រះ‌អង្គ។

15. ព្រះ​របស់​ប្រជា‌ជាតិ​នានាសុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

16. ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

17. មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 135