គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 135:14-17 Khmer Standard Version (KHSV)

14. ដ្បិត​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​អាណិត​អាសូរ​អ្នក​បម្រើរបស់​ព្រះ‌អង្គ។

15. ព្រះ​របស់​ប្រជា‌ជាតិ​នានាសុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

16. ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

17. មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 135