គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 135:1-9 Khmer Standard Version (KHSV)

1. ហាលេ‌លូយ៉ា!ចូរ​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌អម្ចាស់!អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!

2. អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ

3. ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរសចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។

4. ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពូជ‌ពង្ស​លោក​យ៉ាកុបហើយ​ព្រះ‌អង្គ​យក​ជន‌ជាតិ​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះ‌អង្គ។

5. ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដមព្រះ‌អម្ចាស់​របស់​យើងទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

6. បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វីព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះនៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រនិង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។

7. ព្រះ‌អង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ឲ្យ​បក់​បោក​មក​ដែរ។

8. ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយនៅ​ស្រុក​អេស៊ីបគឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។

9. ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីបដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោននិង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 135