គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 132:7-18 Khmer Standard Version (KHSV)

7. ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!

8. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើងសូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាពរបស់​ព្រះ‌អង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាករបស់​ព្រះ‌អង្គ​រហូត​ត​ទៅ។

9. សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ចហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

10. ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះ‌អង្គបាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ ដោយ​ឥត​ប្រែ‌ប្រួល​ថា:«យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នកឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។

12. ប្រសិន​បើ​បុត្រ​របស់​អ្នកកាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នាហើយ​ប្រតិបត្តិ​តាម​ដំបូន្មានដែល​យើង​ប្រៀន‌ប្រដៅពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិរបស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។

13. ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។

14. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា«យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅយើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!

15. យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗតាម​តែ​គេ​ត្រូវ​ការ យើង​នឹង​ឲ្យ​ជន​ក្រីក្រក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។

16. យើង​នឹង​សង្គ្រោះ​ក្រុង​នេះតាម​រយៈ​ពួក​បូជា‌ចារ្យ​របស់​គេយើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះស្រែក​ហ៊ោ​ដោយ​អំណរ។

17. នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេចប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពីពូជ‌ពង្ស​របស់​ដាវីឌយើង​នឹង​រៀប‌ចំ​ឲ្យ​មាន​ស្ដេចមួយ​អង្គ​ស្នង​រាជ្យជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។

18. យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំងតែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេបាន​ថ្កុំ‌ថ្កើង​រុងរឿង»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 132