គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 132:1-11 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ព្រះ‌បាទ​ដាវីឌនិង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា​ផង។

2. ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដារបស់​លោក​យ៉ាកុប​ថា:

3. «ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូលបង្គំទូលបង្គំ​នឹង​មិន​ឡើង​ទៅ​ដេកនៅ​លើ​គ្រែ​ទូលបង្គំ​ទេ។

4. ទូលបង្គំ​មិន​ព្រម​បិទ​ភ្នែកទូលបង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់‌លក់​ឡើយ

5. ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បានកន្លែង​ថ្វាយ​ព្រះ‌អម្ចាស់ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បានព្រះ‌ដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដារបស់​លោក​យ៉ាកុប​ទេ​នោះ!»។

6. យើង​បាន​ឮ​គេ​និយាយ​ថាហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេ‌ប្រាតាយើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ា‌អើរ។

7. ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!

8. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើងសូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាពរបស់​ព្រះ‌អង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាករបស់​ព្រះ‌អង្គ​រហូត​ត​ទៅ។

9. សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ចហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

10. ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះ‌អង្គបាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយព្រះ‌បាទ​ដាវីឌ ដោយ​ឥត​ប្រែ‌ប្រួល​ថា:«យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នកឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 132