1. ឱព្រះអម្ចាស់អើយពីក្នុងរណ្ដៅដ៏ជ្រៅទូលបង្គំស្រែកអង្វរព្រះអង្គ
2. ព្រះអម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង!សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលទូលបង្គំទទូចអង្វរ!
3. ឱព្រះអម្ចាស់អើយប្រសិនបើព្រះអង្គចងចាំកំហុសរបស់យើងខ្ញុំទុកនោះគ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។
4. ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ចដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
5. ខ្ញុំទុកចិត្តលើព្រះអម្ចាស់ផ្ញើជីវិតលើព្រះអង្គទាំងស្រុងហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
6. ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀតពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត។
7. អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ដ្បិតព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណាហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!
8. ព្រះអង្គនឹងរំដោះអ៊ីស្រាអែលឲ្យរួចពីកំហុសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត។