គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 129:1-7 Khmer Standard Version (KHSV)

1. គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេងសូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា

2. គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេងប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជំនះ​លើ​ខ្ញុំ​បាន​ឡើយ។

3. គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។

4. ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិតព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់ចេញ​ពី​ខ្ញុំ។

5. សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!

6. សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!

7. សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្ដាប់​មិន​ពេញ​ដៃហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យចង​ជា​កណ្ដាប់​បាន​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 129