គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 128:1-5 Khmer Standard Version (KHSV)

1. អ្នក​ណា​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!

2. អ្នក​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើអ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន

3. នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើមទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើនហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នកក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។

4. អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។

5. សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ី‌យ៉ូនហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នកអ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 128