គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 126:1-6 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នកដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញយើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។

2. យើង​សើច​សប្បាយ​ជា‌និច្ចយើង​ស្រែក​ជយ‌ឃោសពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាគេ​បាន​ពោល​ថា:«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។

3. ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យចំពោះ​យើង​មែនហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។

4. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ប្រទាន​ឲ្យយើង​ខ្ញុំ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងមាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

5. អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែកអ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។

6. អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះទាំង​យំ​សោកអ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 126