គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 125:1-5 Khmer Standard Version (KHSV)

1. អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូនដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។

2. ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គតាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជា‌និច្ចយ៉ាង​នោះ​ដែរ

3. ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រងលើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។

4. ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរសនិង​ទៀង​ត្រង់។

5. រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញសូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយអស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកបដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 125