គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 123:1-4 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅស្ថាន​បរម‌សុខ​អើយទូលបង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។

2. យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើងហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោសដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួននិង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

3. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រណី‌សន្ដោស​យើង​ខ្ញុំសូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផងដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។

4. យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រនឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើនព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់បាន​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 123