3. ព្រះអង្គមិនបណ្តោយឲ្យជើងរបស់អ្នកជំពប់ដួលព្រះអង្គនឹងថែរក្សាការពារអ្នកដោយឥតធ្វេសប្រហែស
4. ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែលទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។
5. ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។
6. នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយហើយនៅពេលយប់ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។
7. ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នកកុំឲ្យការអាក្រក់ណាមួយកើតមានដល់អ្នកឡើយ។
8. ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើររហូតដល់ពេលត្រឡប់មកវិញចាប់តាំងពីពេលនេះរហូតតរៀងទៅ។