គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 121:1-8 Khmer Standard Version (KHSV)

1. ខ្ញុំ​ងើប​មុខ​ឡើងសម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំតើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?

2. គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃនិង​ផែនដី​ប៉ុណ្ណោះដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។

3. ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ជើងរបស់​អ្នក​ជំពប់​ដួលព្រះ‌អង្គ​នឹង​ថែ‌រក្សា​ការពារ​អ្នកដោយ​ឥត​ធ្វេស‌ប្រហែស

4. ព្រះ‌អង្គ​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រា‌អែលទ្រង់​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។

5. ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។

6. នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយហើយ​នៅ​ពេល​យប់ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។

7. ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នកកុំ​ឲ្យ​ការ​អាក្រក់​ណា​មួយកើត​មាន​ដល់​អ្នក​ឡើយ។

8. ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើររហូត​ដល់​ពេល​ត្រឡប់​មក​វិញចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 121