1. ខ្ញុំងើបមុខឡើងសម្លឹងឆ្ពោះទៅរកភ្នំតើមាននរណាមកជួយខ្ញុំឬទេ?
2. គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃនិងផែនដីប៉ុណ្ណោះដែលនឹងយាងមកជួយខ្ញុំ។
3. ព្រះអង្គមិនបណ្តោយឲ្យជើងរបស់អ្នកជំពប់ដួលព្រះអង្គនឹងថែរក្សាការពារអ្នកដោយឥតធ្វេសប្រហែស
4. ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែលទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។
5. ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។