1. នៅពេលមានអាសន្នខ្ញុំស្រែកអង្វរព្រះអម្ចាស់ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
2. ឱព្រះអម្ចាស់អើយសូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!
3. អ្នកនិយាយបោកបញ្ឆោតដូច្នេះតើបានទទួលអ្វីខ្លះ?
4. គឺមានតែទទួលព្រួញរបស់អ្នកចំបាំងនិងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ!
5. ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះវេទនាណាស់!
6. ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។
7. ពេលខ្ញុំនិយាយពីសន្តិភាពពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។