គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 12:5-8 Khmer Standard Version (KHSV)

5. ដោយ​ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទុគ៌តត្រូវ​គេ​ជិះ‌ជាន់និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើងយើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេមើល‌ងាយ​បន្ទាប​បន្ថោក»។

6. ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ*គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុតក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។

7. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​នឹង​ការពារ​យើង​ខ្ញុំ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ

8. ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌សកាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 12