គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:82-92 Khmer Standard Version (KHSV)

82. ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណាទើប​ព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។

83. ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេតែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់របស់​ព្រះ‌អង្គ​ឡើយ។

84. តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀតទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នកដែល​បៀត‌បៀន​ទូលបង្គំ?

85. មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេគេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។

86. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មានសុទ្ធ​តែ​ពិត​ទាំង​អស់សូម​ជួយ​ទូលបង្គំ​ផងដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។

87. នៅ​តែ​បន្តិច​ប៉ុណ្ណោះគេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​ឡើយ។

88. សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មានដែល​ព្រះ‌អង្គ​បង្គាប់​មក។

89. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។

90. ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។

91. អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃដោយ‌សារ​វិន័យ​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោមអំណាច​របស់​ព្រះ‌អង្គ។

92. ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនាហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119