គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:74-84 Khmer Standard Version (KHSV)

74. ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

75. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វីដែល​ព្រះ‌អង្គ​សម្រេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។

76. សូម​សម្រាល​ទុក្ខ​ទូលបង្គំដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

77. សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ណាស់។

78. សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំរីឯ​ទូលបង្គំ​វិញទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

79. សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោតខ្លាច​ព្រះ‌អង្គ នាំ​គ្នា​មក​រក​ទូលបង្គំដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។

80. សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់របស់​ព្រះ‌អង្គ​ឥត​ខ្ចោះកុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។

81. ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

82. ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណាទើប​ព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។

83. ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេតែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់របស់​ព្រះ‌អង្គ​ឡើយ។

84. តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀតទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នកដែល​បៀត‌បៀន​ទូលបង្គំ?

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119