គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:65-74 Khmer Standard Version (KHSV)

65. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

66. សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញាដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

67. ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនាឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។

68. ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរសសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

69. មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំតែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាមព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ជា‌និច្ច។

70. អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្តរីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ណាស់។

71. ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។

72. ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

73. ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំ​មកហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើងដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

74. ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119