គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:55-65 Khmer Standard Version (KHSV)

55. ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​ទូលបង្គំប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

56. ទូលបង្គំ​រក​ឃើញ​សុភមង្គលដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

57. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះ‌អង្គ​ថាការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះ‌អង្គជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។

58. ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត​ថាសូម​ប្រណី​សន្ដោស​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!

59. ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មានរបស់​ព្រះ‌អង្គ​វិញ។

60. ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិតាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។

61. មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំជាប់​អន្ទាក់​របស់​គេតែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

62. នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើងដើម្បី​លើក​តម្កើង​ព្រះ‌អង្គព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អង្គ។

63. ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនិង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាមព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

64. ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

65. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119