គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:5-19 Khmer Standard Version (KHSV)

5. សូម​ជួយ​ទូលបង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។

6. ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើលបទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គនោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។

7. ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គដោយ​ចិត្ត​ទៀង​ត្រង់ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិតដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

8. ទូលបង្គំ​ចង់​ប្រតិបត្តិ​តាមច្បាប់​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ!

9. តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណាដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួនបាន​ល្អ​ត្រឹម​ត្រូវ?គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

10. ទូលបង្គំ​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តសូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ឡើយ!

11. ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

12. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គសូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ!

13. ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

14. ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាមដំបូន្មាន​របស់​ព្រះ‌អង្គដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្តនឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។

15. ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

16. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

17. សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

18. សូម​បើក​ភ្នែក​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

19. ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្នលើ​ផែនដី​នេះ​ប៉ុណ្ណោះសូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គនឹង​ទូលបង្គំ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119