គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:28-39 Khmer Standard Version (KHSV)

28. ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេងសូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញដូច​ព្រះ‌អង្គ​បាន​សន្យា។

29. សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គងហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាមក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ!

30. ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យដែល​ព្រះ‌អង្គ​បង្គាប់​មក។

31. ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយសូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

32. ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរតាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។

33. ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​ច្បាប់​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាមរហូត​ដល់​ទី​បញ្ចប់!។

34. សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញាដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។

35. សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ានៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជាទាំង​នេះ​ណាស់។

36. សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គគឺ​មិន​មែន​ឲ្យ​រក​កំរៃ​ឡើយ!

37. សូម​ទាញ​អារម្មណ៍​ទូលបង្គំឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅតាម​មាគ៌ា​របស់​ព្រះ‌អង្គ!

38. សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គគឺ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

39. សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119