គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:168-176 Khmer Standard Version (KHSV)

168. ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទនិង​ដំបូន្មាន​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើព្រះ‌អង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

169. សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮទៅ​ដល់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

170. សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំបាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!។

171. ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អង្គឥត​ឈប់​ឡើយដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

172. ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើងព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដ្បិត​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត។

173. សូម​សម្តែង​ព្រះ‌បារមី​សង្គ្រោះ​ទូលបង្គំដ្បិត​ទូលបង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​ហើយ។

174. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះ‌អង្គសង្គ្រោះ​ទូលបង្គំ​ណាស់ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ជា​ខ្លាំង។

175. សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិតដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ!សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។

176. ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេងសូម​យាង​មក​រក​ទូលបង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ឡើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119