គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:160-169 Khmer Standard Version (KHSV)

160. គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជា​សេចក្ដី​ពិតហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេចដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

161. ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំដោយ​ឥត​មូល​ហេតុក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។

162. ទូលបង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដូច​ជា​គេ​រក​ឃើញ​កំណប់ដ៏​មាន​តម្លៃ​លើស‌លប់​ដែរ។

163. ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

164. ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដងព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

165. អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គនឹង​បាន​សុខ​ក្សេម‌ក្សាន្តគ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

166. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សង្ឃឹម​រង់‌ចាំព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

167. ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។

168. ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទនិង​ដំបូន្មាន​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើព្រះ‌អង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

169. សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮទៅ​ដល់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119