គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:123-133 Khmer Standard Version (KHSV)

123. ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិតរបស់​ព្រះ‌អង្គ។

124. សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

125. ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផងដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។

126. ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

127. ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។

128. ទូលបង្គំ​យល់​ឃើញ​ថា​ព្រះ‌ឱវាទ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។

129. ដំបូន្មាន​របស់​ព្រះ‌អង្គ​ល្អ​វិសេស​ណាស់ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។

130. ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាងហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។

131. ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ណាស់។

132. សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំសូម​ប្រណី‌សន្ដោស​ទូលបង្គំដូច​ព្រះ‌អង្គ​ធ្លាប់​ប្រណី​សន្ដោសអស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

133. សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួនតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុងអំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119