គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:111-125 Khmer Standard Version (KHSV)

111. ដំបូន្មាន​របស់​ព្រះ‌អង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំមាន​អំណរ​នៅ​ក្នុង​ចិត្ត។

112. ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់របស់​ព្រះ‌អង្គ​រហូត​ដល់​ទី​បំផុត។

113. ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរតែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

114. ព្រះ‌អង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ជា‌និច្ច។

115. មនុស្ស​អាក្រក់​អើយចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!

116. សូម​ជួយ​គាំទ្រ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតសូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹមរបស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។

117. សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិតហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។

118. ព្រះ‌អង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេងចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះ‌អង្គ​ឡើយដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែជា​ការ​បោក​បញ្ឆោត។

119. ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាមហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ដំបូន្មាន​របស់​ព្រះ‌អង្គ។

120. រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រដោយ​កោត​ខ្លាច​ព្រះ‌អង្គទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះ‌អង្គ។

121. ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។

122. សូម​ធានា​ឲ្យ​ទូលបង្គំដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​បាន​សុខ‌សាន្ត​ផងសូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោងសង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។

123. ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិតរបស់​ព្រះ‌អង្គ។

124. សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

125. ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផងដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119