1. អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់អ្នកនោះមានសុភមង្គលហើយ!។
2. អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គហើយស្វែងរកព្រះអង្គអស់ពីចិត្តអ្នកនោះមានសុភមង្គលហើយ!
3. អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេគេដើរតាមមាគ៌ារបស់ព្រះអង្គ។
4. ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
5. សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
6. ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គនោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។
7. ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ហើយពិចារណាមើលវិន័យដ៏សុចរិតដែលព្រះអង្គបានបង្គាប់មក។
8. ទូលបង្គំចង់ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!
9. តើមនុស្សកំលោះត្រូវធ្វើយ៉ាងណាដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
10. ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្តសូមកុំបណ្តោយឲ្យទូលបង្គំងាកចេញពីបទបញ្ជារបស់ព្រះអង្គឡើយ!
11. ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។