ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119 Khmer Standard Version (KHSV)

ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់

1. អ្នក​ណា​មាន​កិរិយា​មារ‌យាទល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះហើយ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

2. អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គហើយ​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្តអ្នក​នោះ​មាន​សុភមង្គល​ហើយ!

3. អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេគេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ។

4. ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌ឱវាទ​មក ដើម្បី​ឲ្យយើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។

5. សូម​ជួយ​ទូលបង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។

6. ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើលបទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គនោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។

7. ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គដោយ​ចិត្ត​ទៀង​ត្រង់ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិតដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

8. ទូលបង្គំ​ចង់​ប្រតិបត្តិ​តាមច្បាប់​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ!

9. តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណាដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួនបាន​ល្អ​ត្រឹម​ត្រូវ?គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

10. ទូលបង្គំ​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តសូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ឡើយ!

11. ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

12. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គសូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ!

13. ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

14. ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាមដំបូន្មាន​របស់​ព្រះ‌អង្គដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្តនឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។

15. ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

16. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

17. សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

18. សូម​បើក​ភ្នែក​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

19. ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្នលើ​ផែនដី​នេះ​ប៉ុណ្ណោះសូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គនឹង​ទូលបង្គំ​ឡើយ។

20. ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗដែល​ព្រះ‌អង្គ​បង្គាប់​មក​ជា‌និច្ច។

21. ព្រះ‌អង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោងដែល​ជា​ជន​ត្រូវ​បណ្ដាសាវង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

22. សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំកុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មានរបស់​ព្រះ‌អង្គ​ហើយ។

23. ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គនៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។

24. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ​ណាស់ដំបូន្មាន​ព្រះ‌អង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។

25. ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំងសូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

26. ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!។

27. សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យនៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្តែង!។

28. ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេងសូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញដូច​ព្រះ‌អង្គ​បាន​សន្យា។

29. សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គងហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាមក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ!

30. ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យដែល​ព្រះ‌អង្គ​បង្គាប់​មក។

31. ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយសូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

32. ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរតាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។

33. ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​ច្បាប់​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាមរហូត​ដល់​ទី​បញ្ចប់!។

34. សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញាដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។

35. សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ានៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជាទាំង​នេះ​ណាស់។

36. សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គគឺ​មិន​មែន​ឲ្យ​រក​កំរៃ​ឡើយ!

37. សូម​ទាញ​អារម្មណ៍​ទូលបង្គំឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅតាម​មាគ៌ា​របស់​ព្រះ‌អង្គ!

38. សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គគឺ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

39. សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។

40. ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

41. ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​ទូលបង្គំ សូម​សង្គ្រោះទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!

42. សូម​ជួយ​ឲ្យ​ទូលបង្គំ​អាច​ឆ្លើយ​តបនឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

43. សូម​កុំ​ឲ្យ​ទូលបង្គំ​និយាយ​អ្វី​ប្រាស‌ចាកពី​សេចក្ដី​ពិត​ឡើយដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះ‌អង្គ។

44. ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គជា‌និច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។

45. ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទីដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

46. ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះ‌អង្គប្រាប់​ស្ដេច​នានាទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។

47. ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។

48. ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរពបទ‌បញ្ជា​របស់​ព្រះ‌អង្គព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះ‌អង្គ។

49. សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​ទូលបង្គំដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម!

50. នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនាព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។

51. មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំតែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ឡើយ។

52. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់វិន័យ​របស់​ព្រះ‌អង្គ កាល​ពី​អតីតកាលហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។

53. មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំងព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ។

54. ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះ‌អង្គមក​ធ្វើ​ជា​ទំនុក‌តម្កើង។

55. ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​ទូលបង្គំប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

56. ទូលបង្គំ​រក​ឃើញ​សុភមង្គលដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

57. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះ‌អង្គ​ថាការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះ‌អង្គជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។

58. ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត​ថាសូម​ប្រណី​សន្ដោស​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!

59. ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មានរបស់​ព្រះ‌អង្គ​វិញ។

60. ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិតាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។

61. មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំជាប់​អន្ទាក់​របស់​គេតែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

62. នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើងដើម្បី​លើក​តម្កើង​ព្រះ‌អង្គព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អង្គ។

63. ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនិង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាមព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

64. ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

65. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

66. សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញាដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

67. ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនាឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។

68. ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរសសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

69. មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំតែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាមព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ជា‌និច្ច។

70. អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្តរីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ណាស់។

71. ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។

72. ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

73. ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំ​មកហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើងដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

74. ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

75. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វីដែល​ព្រះ‌អង្គ​សម្រេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។

76. សូម​សម្រាល​ទុក្ខ​ទូលបង្គំដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គតាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

77. សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ណាស់។

78. សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំរីឯ​ទូលបង្គំ​វិញទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

79. សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោតខ្លាច​ព្រះ‌អង្គ នាំ​គ្នា​មក​រក​ទូលបង្គំដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។

80. សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់របស់​ព្រះ‌អង្គ​ឥត​ខ្ចោះកុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។

81. ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

82. ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណាទើប​ព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។

83. ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេតែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់របស់​ព្រះ‌អង្គ​ឡើយ។

84. តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀតទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នកដែល​បៀត‌បៀន​ទូលបង្គំ?

85. មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេគេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។

86. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មានសុទ្ធ​តែ​ពិត​ទាំង​អស់សូម​ជួយ​ទូលបង្គំ​ផងដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។

87. នៅ​តែ​បន្តិច​ប៉ុណ្ណោះគេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​ឡើយ។

88. សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មានដែល​ព្រះ‌អង្គ​បង្គាប់​មក។

89. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។

90. ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។

91. អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃដោយ‌សារ​វិន័យ​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោមអំណាច​របស់​ព្រះ‌អង្គ។

92. ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនាហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

93. ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​សោះ​ឡើយដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

94. ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះ‌អង្គ​ហើយសូម​សង្គ្រោះ​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

95. មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំតែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ។

96. ទូលបង្គំ​ឃើញ​ថាសូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរប៉ុន្តែ បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទូលំ‌ទូលាយឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។

97. ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះជា​រៀង​រាល់​ថ្ងៃ។

98. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជា‌និច្ច។

99. ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំយក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។

100. ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀតដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

101. ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មានដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

102. ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយដ្បិត​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។

103. ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អាហារដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។

104. ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជាទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។

105. ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហានទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។

106. ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថាទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យដ៏​សុចរិត​ដែល​ព្រះ‌អង្គ​បង្គាប់​មក។

107. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

108. ឱ​ព្រះ‌អម្ចាស់​អើយសូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​វិន័យ​របស់​ព្រះ‌អង្គ!

109. ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជា‌និច្ចប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

110. មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំតែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

111. ដំបូន្មាន​របស់​ព្រះ‌អង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំមាន​អំណរ​នៅ​ក្នុង​ចិត្ត។

112. ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់របស់​ព្រះ‌អង្គ​រហូត​ដល់​ទី​បំផុត។

113. ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរតែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

114. ព្រះ‌អង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ជា‌និច្ច។

115. មនុស្ស​អាក្រក់​អើយចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!

116. សូម​ជួយ​គាំទ្រ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតសូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹមរបស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។

117. សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិតហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។

118. ព្រះ‌អង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេងចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះ‌អង្គ​ឡើយដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែជា​ការ​បោក​បញ្ឆោត។

119. ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាមហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ដំបូន្មាន​របស់​ព្រះ‌អង្គ។

120. រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រដោយ​កោត​ខ្លាច​ព្រះ‌អង្គទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះ‌អង្គ។

121. ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។

122. សូម​ធានា​ឲ្យ​ទូលបង្គំដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​បាន​សុខ‌សាន្ត​ផងសូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោងសង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។

123. ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិតរបស់​ព្រះ‌អង្គ។

124. សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!

125. ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផងដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។

126. ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

127. ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។

128. ទូលបង្គំ​យល់​ឃើញ​ថា​ព្រះ‌ឱវាទ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។

129. ដំបូន្មាន​របស់​ព្រះ‌អង្គ​ល្អ​វិសេស​ណាស់ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។

130. ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាងហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។

131. ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ណាស់។

132. សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំសូម​ប្រណី‌សន្ដោស​ទូលបង្គំដូច​ព្រះ‌អង្គ​ធ្លាប់​ប្រណី​សន្ដោសអស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

133. សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួនតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុងអំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

134. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

135. សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តាដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ច្បាប់​របស់​ព្រះ‌អង្គ​ផង!។

136. ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្តដោយ​ឃើញ​គេ​មិន​គោរពតាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

137. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សុចរិតវិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!

138. ព្រះ‌អង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិតនិង​ត្រឹម​ត្រូវ​បំផុត។

139. ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំងដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំបំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

140. ព្រះ‌បន្ទូល​សន្យា​បស់​ព្រះ‌អង្គសម្រេច​ជាក់​ស្តែង​ហើយទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។

141. ទូលបង្គំ​ជា​មនុស្ស​តូច‌តាចហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផងតែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

142. សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​នៅស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។

143. ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំងតែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។

144. ដំបូន្មាន​របស់​ព្រះ‌អង្គ​សុចរិត​ជា‌និច្ចសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត!

145. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​អង្វរ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ!

146. ទូលបង្គំ​អង្វរ​ព្រះ‌អង្គសូម​សង្គ្រោះ​ទូលបង្គំ​ផងដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មានរបស់​ព្រះ‌អង្គ!

147. ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គតាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀតទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

148. ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។

149. សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំឲ្យ​រស់​នៅ​តាម​វិន័យ​របស់​ព្រះ‌អង្គ។

150. អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំនាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំអ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

151. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​នៅ​ជិត​ទូលបង្គំបទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គសុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់

152. តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយទូលបង្គំ​បាន​ដឹង​ថាព្រះ‌អង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះ‌អង្គ​មកដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

153. សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំសូម​រំដោះ​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

154. សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំហើយ​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព​ផងសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!

155. មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គ​ទេ។

156. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​តែងតែមាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ជា‌និច្ចសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញតាម​វិន័យ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

157. អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំនិង​បច្ចា‌មិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មានរបស់​ព្រះ‌អង្គ​ឡើយ។

158. ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។

159. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថាទូលបង្គំ​ស្រឡាញ់​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

160. គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជា​សេចក្ដី​ពិតហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេចដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

161. ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំដោយ​ឥត​មូល​ហេតុក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។

162. ទូលបង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដូច​ជា​គេ​រក​ឃើញ​កំណប់ដ៏​មាន​តម្លៃ​លើស‌លប់​ដែរ។

163. ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

164. ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដងព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

165. អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គនឹង​បាន​សុខ​ក្សេម‌ក្សាន្តគ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

166. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សង្ឃឹម​រង់‌ចាំព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំទូលបង្គំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

167. ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។

168. ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទនិង​ដំបូន្មាន​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើព្រះ‌អង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

169. សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮទៅ​ដល់​ព្រះ‌អង្គសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

170. សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំបាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!។

171. ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អង្គឥត​ឈប់​ឡើយដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

172. ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើងព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដ្បិត​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត។

173. សូម​សម្តែង​ព្រះ‌បារមី​សង្គ្រោះ​ទូលបង្គំដ្បិត​ទូលបង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​ហើយ។

174. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះ‌អង្គសង្គ្រោះ​ទូលបង្គំ​ណាស់ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ជា​ខ្លាំង។

175. សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិតដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ!សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។

176. ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេងសូម​យាង​មក​រក​ទូលបង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ឡើយ!