គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 118:20-29 Khmer Standard Version (KHSV)

20. នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់មាន​តែ​មនុស្ស​សុចរិត​ទេដែល​ចូល​តាម​ទ្វារ​នេះ​បាន។

21. ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

22. ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោលបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។

23. ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យយើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។

24. ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មកយើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ!

25. ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយសូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ!

26. សូម​លើក​តម្កើង​ព្រះ‌អង្គ​ដែល​យាង​មកក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នាពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

27. មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិតតែ​មួយ​ព្រះ‌អង្គ ព្រះ‌អង្គ​បំភ្លឺ​យើងចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើងហើយ​ហែ​ជា​ក្បួនរហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់!

28. ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!

29. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 118