គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 115:2-10 Khmer Standard Version (KHSV)

2. ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា:«ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។

3. ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរម‌សុខព្រះ‌អង្គ​ធ្វើ​អ្វីៗ​ក៏​បានតាម​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

4. រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញសុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។

5. ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

6. មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮមាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន

7. មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់មាន​ជើង តែ​មិន​ចេះ​ដើរហើយ​មាន​បំពង់​កតែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។

8. សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូនធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះបាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។

9. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

10. ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 115