គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 114:2-7 Khmer Standard Version (KHSV)

2. ជន‌ជាតិ​យូដា​បាន​ទៅ​ជា​ប្រជា‌ជនដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែលជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះ‌អង្គ។

3. ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។

4. ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោលហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោតដូច​កូន​ចៀម​ដែរ។

5. សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ?ទន្លេ​យ័រដាន់​អើយហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?

6. ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នាលោត​ដូច​ពពែ​ឈ្មោល?ភ្នំ​តូចៗ​ទាំង‌ឡាយ​អើយហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម?

7. ផែនដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក​យ៉ាកុប

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 114