គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 113:1-9 Khmer Standard Version (KHSV)

1. ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

2. ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!

3. តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិចចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!

4. ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

5. តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង​បាន?ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

6. ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃនិង​ផែនដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

7. ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដីព្រះ‌អង្គ​លើក​មនុស្ស​ទុគ៌ត​ឡើង​ពី​ភក់​ជ្រាំ

8. ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំគឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

9. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូនឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ហាលេ‌លូយ៉ា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 113