គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 110:1-6 Khmer Standard Version (KHSV)

1. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជាជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖«សូម​គង់​នៅ​ខាង​ស្ដាំ​យើងទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គមក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

2. សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះ‌ករុណាលាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

3. នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំងប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្តពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា:«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅតាម​របៀប​ស្ដេច​ម៉ិលគី‌ស្សាដែក»។

5. ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ករុណានៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រះ‌អង្គ​កម្ទេច​ស្ដេច​នានា។

6. ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​ទាំង‌ឡាយព្រះ‌អង្គ​ទុក​សាក‌សព​របស់​គេឲ្យ​នៅ​ពាស‌ពេញ​គ្រប់​ទី​កន្លែងហើយ​ព្រះ‌អង្គ​កម្ទេច​មេ​ដឹក​នាំ​របស់​គេ​នៅទួ‌ទាំង​ប្រទេស។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 110