គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 109:8-15 Khmer Standard Version (KHSV)

8. សូម​កុំ​ឲ្យ​គេ​រស់​បាន​យូរ​ឡើយសូម​ឲ្យ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។

9. សូម​ឲ្យ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រាហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។

10. សូម​ឲ្យ​កូន​របស់​អ្នក​នោះក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទានហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅដែល​រលំ​បាក់​បែក!

11. សូម​ឲ្យ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗដែល​គេ​មានហើយ​ឲ្យ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗដែល​គេ​ខំ​ប្រឹង​រក​បាន!

12. សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សម្តែង​ចិត្ត​មេត្តាករុណា​ចំពោះ​គេ​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិតអាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!

13. សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេនៅ​ជំនាន់​ក្រោយ!

14. សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតារបស់​គេ​បាន​ប្រព្រឹត្តហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​ភ្លេច​អំពើ​បាបដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!

15. សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជា‌និច្ចពេល​ពួក​គេ​ស្លាប់ សូម​ព្រះ‌អង្គ​ធ្វើកុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 109