គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 109:1-5 Khmer Standard Version (KHSV)

1. ឱ​ព្រះ​ដែល​ទូលបង្គំសរសើរ​តម្កើង​អើយសូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!

2. ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិចនាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូលបង្គំគេ​និយាយ​កុហក​ទាស់​នឹង​ទូលបង្គំ។

3. គេ​ពោល​ពាក្យ​សំអប់​មក​លើ​ទូលបង្គំហើយ​វាយ​ប្រហារ​ទូលបង្គំដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។

4. ទូលបង្គំ​ស្រឡាញ់​ពួក​គេប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំទូលបង្គំ​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ។

5. ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំតប​សង​នឹង​អំពើ​ល្អ ហើយ​សម្តែង​ចិត្ត​ស្អប់តប​សង​នឹង​សេចក្ដី​ស្រឡាញ់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 109