គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 108:1-8 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច!ទូលបង្គំ​នឹង​ច្រៀងទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​អស់​ពី​ដួង​ចិត្ត!

2. ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ

3. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

4. ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។

5. ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល!

6. សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គសូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផងដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត!

7. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:«យើង​នឹង​យក​ជ័យ‌ជំនះយើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែមយើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

8. កាឡាត​ជា​ទឹក​ដី​របស់​យើងហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរអេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើងហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 108