គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 107:32-43 Khmer Standard Version (KHSV)

32. គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជនហើយ​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។

33. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

34. ព្រះ‌អង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិលព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

35. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹងធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក

36. ហើយ​ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លានទៅ​រស់​នៅ​ទី​នោះព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។

37. ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយជូរដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។

38. ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើនព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេចុះ​អន់‌ថយ​ឡើយ។

39. ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយសដោយ​ខ្មាំង​សង្កត់‌សង្កិនរង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។

40. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាពថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។

41. ប៉ុន្តែ ព្រះ‌អង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនាព្រះ‌អង្គ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេមាន​កូន​ចៅ​ជា​ច្រើន។

42. ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះគេ​នឹង​មាន​អំណរ​សប្បាយតែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។

43. អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុកហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 107