គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 107:29-36 Khmer Standard Version (KHSV)

29. ព្រះ‌អង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀមទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

30. អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់ហើយ​ព្រះ‌អម្ចាស់​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយដែល​គេ​ប្រាថ្នា​ចង់​ទៅ។

31. អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

32. គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជនហើយ​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។

33. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

34. ព្រះ‌អង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិលព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

35. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹងធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក

36. ហើយ​ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លានទៅ​រស់​នៅ​ទី​នោះព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 107