គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 107:17-24 Khmer Standard Version (KHSV)

17. អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាបនិង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្តបណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

18. គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយគឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។

19. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​ភ័យ​បារម្ភ។

20. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជាព្រះ‌អង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។

21. អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

22. គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជាដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!

23. អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ

24. បាន​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​សមុទ្រ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 107