គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 107:1-8 Khmer Standard Version (KHSV)

1. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរសដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណារបស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

2. គួរ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់បាន​រំដោះ​មក ពោល​សេចក្ដី​នេះគឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រំដោះឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត

3. ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញគឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិចពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។

4. អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងរក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។

5. ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹកហើយ​បាត់​បង់​ទឹក​ចិត្ត។

6. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

7. ព្រះ‌អង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

8. អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 107