គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:7-18 Khmer Standard Version (KHSV)

7. កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើនដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គនៅ​ក្បែរ​សមុទ្រ​កក់។

8. ក៏​ប៉ុន្តែ ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

9. ព្រះ‌អង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីងព្រះ‌អង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។

10. ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ។

11. ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្តគ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។

12. ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​។

13. ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះ‌អង្គសម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ឡើយ។

14. នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះ‌អង្គនៅ​វាល​ដ៏​ហួត‌ហែង​នោះ។

15. ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារដែល​គេ​ទាម‌ទារគឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែតរហូត​ដល់​ធុញ‌ទ្រាន់។

16. នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេហើយ​ច្រណែន​នឹង​លោក​អើរ៉ុនដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់

17. ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថានព្រម​ទាំង​ស្រូប​បក្ស​ពួករបស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។

18. មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្សអាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106