គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:39-48 Khmer Standard Version (KHSV)

39. អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ដោយ‌សារ​អំពើ​របស់​ខ្លួន។

40. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំងព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជនផ្ទាល់​របស់​ព្រះ‌អង្គ។

41. ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ប្រជា‌ជាតិ​នានាព្រះ‌អង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។

42. ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូលក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។

43. ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រាក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។

44. ពេល​ព្រះ‌អង្គ​ឮ​ពួក​គេ​ស្រែក​អង្វរព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត​ពួក​គេដែល​កំពុង​រង​ទុក្ខ​លំបាក

45. ព្រះ‌អង្គ​ប្រោស‌ប្រណី​ពួក​គេដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គព្រះ‌អង្គ​ដូរ​ព្រះ‌ហឫទ័យព្រោះ​ព្រះ‌អង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។

46. ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេយក​ទៅ​ធ្វើ​ជា​ឈ្លើយមាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។

47. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយសូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោមប្រជា‌ជាតិ​នានា​មក​វិញដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!

48. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា:អាម៉ែន! ហាលេ‌លូយ៉ា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106