គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:31-42 Khmer Standard Version (KHSV)

31. ព្រោះ​តែ​ការ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​បាន​សុចរិតអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

32. នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នាធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ

33. គឺ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ឆ្អែត​ចិត្តហើយ​មាន​ប្រសាសន៍​ចេញ​មកដោយ​ពុំ​បាន​គិត។

34. ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជា‌ជាតិ​នានាតាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទេ។

35. ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយប្រជា‌ជាតិ​ទាំង​នោះហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ

36. គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​សាសន៍​ដទៃដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។

37. ពួក​គេ​បាន​យក​កូន​ប្រុសកូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ស។

38. ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួនដែល​គ្មាន​កំហុសដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយនៅ​ស្រុក​កាណានឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដីរបស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។

39. អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ដោយ‌សារ​អំពើ​របស់​ខ្លួន។

40. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំងព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជនផ្ទាល់​របស់​ព្រះ‌អង្គ។

41. ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ប្រជា‌ជាតិ​នានាព្រះ‌អង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។

42. ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូលក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106