គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:3-20 Khmer Standard Version (KHSV)

3. អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលាអ្នក​នោះ​មាន​សុភមង្គល​ហើយ។

4. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះ‌អង្គគាប់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គសូម​នឹក​ដល់​ទូលបង្គំ​ផង!ពេល​ណា​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេសូម​ជួយ​ទូលបង្គំ

5. ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គលរបស់​ប្រជា‌ជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើសឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយប្រជា‌ជាតិ​របស់​ព្រះ‌អង្គហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខរួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

6. យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបដូច​បុព្វបុរស​របស់​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!

7. កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើនដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គនៅ​ក្បែរ​សមុទ្រ​កក់។

8. ក៏​ប៉ុន្តែ ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

9. ព្រះ‌អង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីងព្រះ‌អង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។

10. ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ។

11. ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្តគ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។

12. ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​។

13. ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះ‌អង្គសម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ឡើយ។

14. នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះ‌អង្គនៅ​វាល​ដ៏​ហួត‌ហែង​នោះ។

15. ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារដែល​គេ​ទាម‌ទារគឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែតរហូត​ដល់​ធុញ‌ទ្រាន់។

16. នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេហើយ​ច្រណែន​នឹង​លោក​អើរ៉ុនដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់

17. ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថានព្រម​ទាំង​ស្រូប​បក្ស​ពួករបស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។

18. មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្សអាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។

19. ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយនៅ​ភ្នំ​ហោរែបហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូបដែល​ធ្វើ​ពី​លង្ហិន​នោះ។

20. ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅមក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106