គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:19-30 Khmer Standard Version (KHSV)

19. ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយនៅ​ភ្នំ​ហោរែបហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូបដែល​ធ្វើ​ពី​លង្ហិន​នោះ។

20. ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅមក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។

21. ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប

22. គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុករបស់​កូន​ចៅ​លោក​ហាំនិង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថានឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះ‌អង្គ​ជ្រើស​រើសបាន​ឃាត់​ព្រះ‌អង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេតាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឡើយ។

24. បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធមិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ

25. ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួនមិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀងរបស់​ព្រះ‌អម្ចាស់​ឡើយ។

26. ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថានឹង​ទុក​ពួក​គេ​ឲ្យ​វិនាសនៅ​ក្នុង​វាល​រហោ‌ស្ថាន

27. ព្រម​ទាំង​កំចាត់‌កំចាយ​ពូជ‌ពង្ស​របស់​ពួក​គេទៅ​នៅ​ពាស‌ពេញក្នុង​ចំណោម​ប្រជា‌ជាតិ​នានាហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដីរបស់​សាសន៍​ដទៃ។

28. នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅថ្វាយ‌បង្គំ​ព្រះ​បាលព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែនទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។

29. ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធបណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាចក្នុង​ចំណោម​ពួក​គេ។

30. ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើងដាក់​ទោស​ពួក​គេហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106